ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរមានអំណររីករាយដ៏ខ្លាំងឡើង ប្រជាជនក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោយ៉ាងសប្បាយ មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក យាងមករកអ្នកហើយ ព្រះអង្គសុចរិត ព្រះអង្គនាំការសង្គ្រោះមក ព្រះអង្គមានព្រះហឫទ័យស្លូតបូត ព្រះអង្គគង់នៅលើខ្នងលា គឺព្រះអង្គគង់នៅលើខ្នងកូនលា។ ព្រះអង្គនឹងយករទេះចម្បាំងចេញពីស្រុកអេប្រាអ៊ីម យកទ័ពសេះចេញពីក្រុងយេរូសាឡឹម ព្រះអង្គកាច់បំបាក់ធ្នូដែលគេប្រើធ្វើសង្គ្រាម។ ព្រះអង្គនឹងប្រកាសប្រាប់ប្រជាជាតិនានា អំពីសន្តិភាព។ ព្រះអង្គនឹងគ្រប់គ្រងពីសមុទ្រម្ខាង ទៅសមុទ្រម្ខាងទៀត ហើយចាប់ពីទន្លេអឺប្រាតរហូតដល់ ទីដាច់ស្រយាលនៃផែនដី។ ចំណែកឯអ្នកវិញ ដោយយល់ដល់លោហិតនៃ សម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នក យើងនឹងដោះលែងប្រជាជនរបស់អ្នក ដែលជាប់ទោស ឲ្យរួចពីរណ្ដៅដែលគ្មានទឹក។ អ្នកទោសដែលពោរពេញទៅដោយ សេចក្ដីសង្ឃឹមអើយ ចូរនាំគ្នាវិលត្រឡប់ទៅកាន់ក្រុងដែល មានកំពែងដ៏រឹងមាំវិញចុះ! ថ្ងៃនេះ យើងប្រកាសឲ្យអ្នករាល់គ្នាដឹងថា អ្វីៗដែលអ្នករាល់គ្នាខាតបង់ យើងនឹងសងអ្នករាល់គ្នាវិញមួយជាពីរ។
អាន សាការី 9
ស្ដាប់នូវ សាការី 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាការី 9:9-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ