សាការី 9:9-12

សាការី 9:9-12 គខប

ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​មាន​អំណរ​រីក‌រាយ​ដ៏​ខ្លាំង​ឡើង ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ មើល​ហ្ន៎ ព្រះ‌មហា‌ក្សត្រ​របស់​អ្នក យាង​មក​រក​អ្នក​ហើយ ព្រះអង្គ​សុចរិត ព្រះអង្គ​នាំ​ការ​សង្គ្រោះ​មក ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្លូត‌បូត ព្រះអង្គ​គង់​នៅ​លើ​ខ្នង​លា គឺ​ព្រះអង្គ​គង់​នៅ​លើ​ខ្នង​កូន​លា។ ព្រះអង្គ​នឹង​យក​រទេះ​ចម្បាំង​ចេញ​ពី​ស្រុក​អេប្រាអ៊ីម យក​ទ័ព​សេះ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម ព្រះអង្គ​កាច់​បំបាក់​ធ្នូ​ដែល​គេ​ប្រើ​ធ្វើ​សង្គ្រាម។ ព្រះអង្គ​នឹង​ប្រកាស​ប្រាប់​ប្រជា‌ជាតិ​នានា អំពី​សន្តិ‌ភាព។ ព្រះអង្គ​នឹង​គ្រប់‌គ្រង​ពី​សមុទ្រ​ម្ខាង ទៅ​សមុទ្រ​ម្ខាង​ទៀត ហើយ​ចាប់​ពី​ទន្លេ​អឺប្រាត​រហូត​ដល់ ទី​ដាច់​ស្រយាល​នៃ​ផែនដី។ ចំណែក​ឯ​អ្នក​វិញ ដោយ​យល់​ដល់​លោហិត​នៃ សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​អ្នក យើង​នឹង​ដោះ​លែង​ប្រជា‌ជន​របស់​អ្នក ដែល​ជាប់​ទោស ឲ្យ​រួច​ពី​រណ្ដៅ​ដែល​គ្មាន​ទឹក។ អ្នក​ទោស​ដែល​ពោរ‌ពេញ​ទៅ​ដោយ សេចក្ដី​សង្ឃឹម​អើយ ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ក្រុង​ដែល មាន​កំពែង​ដ៏​រឹង‌មាំ​វិញ​ចុះ! ថ្ងៃ​នេះ យើង​ប្រកាស​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ខាត​បង់ យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​មួយ​ជា​ពីរ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ