ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរមានអំណររីករាយដ៏ខ្លាំងឡើង ប្រជាជនក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោយ៉ាងសប្បាយ មើលហ្ន៎ ព្រះមហាក្សត្ររបស់អ្នក យាងមករកអ្នកហើយ ព្រះអង្គសុចរិត ព្រះអង្គនាំការសង្គ្រោះមក ព្រះអង្គមានព្រះហឫទ័យស្លូតបូត ព្រះអង្គគង់នៅលើខ្នងលា គឺព្រះអង្គគង់នៅលើខ្នងកូនលា។ ព្រះអង្គនឹងយករទេះចម្បាំងចេញពីស្រុកអេប្រាអ៊ីម យកទ័ពសេះចេញពីក្រុងយេរូសាឡឹម ព្រះអង្គកាច់បំបាក់ធ្នូដែលគេប្រើធ្វើសង្គ្រាម។ ព្រះអង្គនឹងប្រកាសប្រាប់ប្រជាជាតិនានា អំពីសន្តិភាព។ ព្រះអង្គនឹងគ្រប់គ្រងពីសមុទ្រម្ខាង ទៅសមុទ្រម្ខាងទៀត ហើយចាប់ពីទន្លេអឺប្រាតរហូតដល់ ទីដាច់ស្រយាលនៃផែនដី។ ចំណែកឯអ្នកវិញ ដោយយល់ដល់លោហិតនៃ សម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នក យើងនឹងដោះលែងប្រជាជនរបស់អ្នក ដែលជាប់ទោស ឲ្យរួចពីរណ្ដៅដែលគ្មានទឹក។
អាន សាការី 9
ស្ដាប់នូវ សាការី 9
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាការី 9:9-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ