សាការី 4:6-7

សាការី 4:6-7 គខប

ពេល​នោះ ទេវតា​ក៏​ពោល​មក​ខ្ញុំ​ទៀត​ថា៖ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សូរ៉ូ‌បាបិល​ថា៖ «អ្នក​បំពេញ​កិច្ចការ​នេះ​បាន មិន​មែន​ដោយ​ប្រើ​អំណាច ឬ​ប្រើ​កម្លាំង​ទេ គឺ​ដោយ​ព្រះ‌វិញ្ញាណ​របស់​យើង​វិញ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ភ្នំ​ធំ​អើយ តើ​អ្នក​ជា​អ្វី? អ្នក​នឹង​រលាយ​នៅ​ចំពោះ​មុខ​សូរ៉ូ‌បាបិល។ គាត់​នឹង​យក​ថ្ម​មួយ​ចេញ​ពី​ភ្នំ​នោះ ដើម្បី​យក​ទៅ​ធ្វើ​កំពូល​ព្រះ‌វិហារ។ ប្រជា‌ជន​នាំ​គ្នា​ស្រែក​ឡើង​ថា “ថ្ម​នេះ​ល្អ​ណាស់! ថ្ម​នេះ​ល្អ​ណាស់!”»។