ខ្ញុំឮសំនៀងម្ចាស់ជីវិតរបស់ខ្ញុំ គាត់កំពុងតែមក ទាំងលោតផ្លោះនៅលើភ្នំតូចធំ។ ម្ចាស់ជីវិតរបស់ខ្ញុំរត់លឿនដូចក្ដាន់ ឬប្រើសស្ទាវ មើល៍ គាត់ឈរនៅខាងក្រៅផ្ទះ គាត់អើតតាមបង្អួច ហើយពិនិត្យមើលតាមចម្រឹង។ ម្ចាស់ជីវិតរបស់ខ្ញុំបន្លឺសំឡេងមកខ្ញុំថា: អូនសម្លាញ់មាសបងអើយ ចូរក្រោកឡើង ស្រីស្រស់ស្អាតអើយ ចូរចេញមក! ដ្បិតរដូវរងាបានកន្លងផុតទៅហើយ រីឯភ្លៀងក៏ឈប់បង្អុរមកទៀតដែរ។ បុប្ផាទាំងឡាយរីកស្គុសស្គាយពាសពេញស្រុក ហើយជាពេលដែលបក្សាបក្សីយំខ្ញៀវខ្ញារ លលកបូលលាន់ឮពេញក្នុងស្រុកយើង។ ឧទុម្ពរចាប់ផ្ដើមផ្លែ ដើមទំពាំងបាយជូរមានផ្កា សាយក្លិនក្រអូប អូនសម្លាញ់មាសបងអើយ ចូរក្រោកឡើង ស្រីស្រស់ស្អាតអើយ ចូរចេញមក! ព្រលឹងមាសបង ប្រៀបដូចជាព្រាបលាក់ខ្លួន នៅតាមក្រហែងថ្ម សូមបង្ហាញមុខឲ្យបងឃើញផង សូមបន្លឺសំឡេងឲ្យបងឮផង ដ្បិតសំឡេងរបស់អូនពីរោះ ហើយមុខរបស់អូនស្អាតណាស់។
អាន បទចម្រៀង 2
ស្ដាប់នូវ បទចម្រៀង 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បទចម្រៀង 2:8-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ