សូមចម្អែតខ្ញុំ ដោយនំទំពាំងបាយជូរ សូមយកផ្លែចន្ទន៍មកឲ្យខ្ញុំទទួលទាន ដើម្បីមានកម្លាំងឡើងវិញ ដ្បិតខ្ញុំមានជំងឺស្នេហា។ ដៃឆ្វេងរបស់បងដាក់ឲ្យខ្ញុំកើយ ហើយដៃស្ដាំរបស់បងឱបរឹតខ្ញុំ។ ស្រីក្រមុំនៅក្រុងយេរូសាឡឹមអើយ ខ្ញុំសូមប្រាប់ពួកនាង ដោយយកសត្វក្ដាន់ និងសត្វប្រើសធ្វើជាសាក្សីថា មុននឹងម្ចាស់ចិត្តរបស់ខ្ញុំយល់ស្រប កុំដាស់សេចក្ដីស្រឡាញ់ឡើយ។ ខ្ញុំឮសំនៀងម្ចាស់ជីវិតរបស់ខ្ញុំ គាត់កំពុងតែមក ទាំងលោតផ្លោះនៅលើភ្នំតូចធំ។ ម្ចាស់ជីវិតរបស់ខ្ញុំរត់លឿនដូចក្ដាន់ ឬប្រើសស្ទាវ មើល៍ គាត់ឈរនៅខាងក្រៅផ្ទះ គាត់អើតតាមបង្អួច ហើយពិនិត្យមើលតាមចម្រឹង។ ម្ចាស់ជីវិតរបស់ខ្ញុំបន្លឺសំឡេងមកខ្ញុំថា: អូនសម្លាញ់មាសបងអើយ ចូរក្រោកឡើង ស្រីស្រស់ស្អាតអើយ ចូរចេញមក! ដ្បិតរដូវរងាបានកន្លងផុតទៅហើយ រីឯភ្លៀងក៏ឈប់បង្អុរមកទៀតដែរ។ បុប្ផាទាំងឡាយរីកស្គុសស្គាយពាសពេញស្រុក ហើយជាពេលដែលបក្សាបក្សីយំខ្ញៀវខ្ញារ លលកបូលលាន់ឮពេញក្នុងស្រុកយើង។ ឧទុម្ពរចាប់ផ្ដើមផ្លែ ដើមទំពាំងបាយជូរមានផ្កា សាយក្លិនក្រអូប អូនសម្លាញ់មាសបងអើយ ចូរក្រោកឡើង ស្រីស្រស់ស្អាតអើយ ចូរចេញមក!
អាន បទចម្រៀង 2
ស្ដាប់នូវ បទចម្រៀង 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បទចម្រៀង 2:5-13
13 ថ្ងៃ។
ចម្រៀងរបស់សាឡូម៉ូន គឺជាចម្រៀងស្នេហាតូចមួយដែលអបអរសេចក្តីស្រឡាញ់ បំណងប្រាថ្នា និងអាពាហ៍ពិពាហ៍ជាមួយនឹងការប្រៀបធៀបយ៉ាងទូលំទូលាយទៅនឹងរបៀបដែលព្រះបានស្រឡាញ់យើងជាលើកដំបូង។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈបទចម្រៀងសាឡូម៉ូន នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ