បទចម្រៀង 2:14-16

បទចម្រៀង 2:14-16 គខប

ព្រលឹង​មាស​បង ប្រៀប​ដូច​ជា​ព្រាប​លាក់​ខ្លួន នៅ​តាម​ក្រហែង​ថ្ម សូម​បង្ហាញ​មុខ​ឲ្យ​បង​ឃើញ​ផង សូម​បន្លឺ​សំឡេង​ឲ្យ​បង​ឮ​ផង ដ្បិត​សំឡេង​របស់​អូន​ពីរោះ ហើយ​មុខ​របស់​អូន​ស្អាត​ណាស់។ ចូរ​នាំ​គ្នា​ចាប់​កញ្ជ្រោង​នោះ​មក​ឲ្យ​យើង កូន​កញ្ជ្រោង​ទាំង​នោះ​បំផ្លាញ ទំពាំង‌បាយជូរ​របស់​យើង ដែល​កំពុង​តែ​ចេញ​ផ្កា។ ម្ចាស់​ចិត្ត​របស់​ខ្ញុំ ជា​គូ​ស្នេហ៍​របស់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ជា​គូ​ស្នេហ៍​របស់​គាត់​ដែរ គាត់​ឃ្វាល​ហ្វូង​សត្វ នៅ​តាម​ដើម​ក្រវាន់។