ម្ចាស់ជីវិតរបស់ខ្ញុំបន្លឺសំឡេងមកខ្ញុំថា: អូនសម្លាញ់មាសបងអើយ ចូរក្រោកឡើង ស្រីស្រស់ស្អាតអើយ ចូរចេញមក! ដ្បិតរដូវរងាបានកន្លងផុតទៅហើយ រីឯភ្លៀងក៏ឈប់បង្អុរមកទៀតដែរ។ បុប្ផាទាំងឡាយរីកស្គុសស្គាយពាសពេញស្រុក ហើយជាពេលដែលបក្សាបក្សីយំខ្ញៀវខ្ញារ លលកបូលលាន់ឮពេញក្នុងស្រុកយើង។ ឧទុម្ពរចាប់ផ្ដើមផ្លែ ដើមទំពាំងបាយជូរមានផ្កា សាយក្លិនក្រអូប អូនសម្លាញ់មាសបងអើយ ចូរក្រោកឡើង ស្រីស្រស់ស្អាតអើយ ចូរចេញមក!
អាន បទចម្រៀង 2
ស្ដាប់នូវ បទចម្រៀង 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បទចម្រៀង 2:10-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ