រ៉ូម 7:21-25

រ៉ូម 7:21-25 គខប

ដូច្នេះ ចំពោះ​ខ្ញុំ​ដែល​ចង់​ធ្វើ​អំពើ​ល្អ ខ្ញុំ​សង្កេត​ឃើញ​មាន​គោល‌ការណ៍​មួយ​នេះ​ថា ខ្ញុំ​មាន​សមត្ថ‌ភាព​ធ្វើ​បាន​តែ​អំពើ​អាក្រក់​ប៉ុណ្ណោះ។ ក្នុង​ជម្រៅ​ចិត្ត​របស់​ខ្ញុំ ខ្ញុំ​ពេញ​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជា‌ម្ចាស់​ណាស់ ក៏​ប៉ុន្តែ ខ្ញុំ​ឃើញ​ថា នៅ​ក្នុង​សរី‌រាង្គ‌កាយ​របស់​ខ្ញុំ មាន​គោល‌ការណ៍​មួយ​ទៀត ដែល​តយុទ្ធ​នឹង​មន‌សិការ​ របស់​ខ្ញុំ ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ជាប់​ជា​ឈ្លើយ ធ្វើ​តាម​បញ្ជា​របស់​បាប​ ដែល​ស្ថិត​នៅ​ក្នុង​សរី‌រាង្គ‌កាយ​របស់​ខ្ញុំ​ថែម​ទៀត​ផង។ ខ្ញុំ​វេទនា​ណាស់! តើ​នរណា​នឹង​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​រូប​កាយ​ដែល​តែងតែ​ស្លាប់​នេះ​បាន? សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ តាម​រយៈ​ព្រះ‌យេស៊ូ​គ្រិស្ត​ជា‌អម្ចាស់​នៃ​យើង។ ដូច្នេះ ដោយ‌សារ​គំនិត​ប្រាជ្ញា​របស់​ខ្ញុំ ខ្ញុំ​ធ្វើ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់ តែ​ដោយ‌សារ​ខ្ញុំ​ជា​មនុស្ស​ដែល​មាន​និស្ស័យ​លោកីយ៍ ខ្ញុំ​បែរ​ជា​ធ្វើ​តាម​បញ្ជា​របស់​បាប​ ​វិញ។