រ៉ូម 5:15-17

រ៉ូម 5:15-17 គខប

ប៉ុន្តែ កំហុស​របស់​លោក​អដាំ និង​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជា‌ម្ចាស់ មាន​លទ្ធ‌ផល​ខុស​គ្នា​ទាំង​ស្រុង។ មនុស្ស​ទួទៅ​ត្រូវ​ស្លាប់ ព្រោះ​តែ​កំហុស​របស់​មនុស្ស​ម្នាក់​យ៉ាង​ណា ព្រះ‌គុណ​របស់​ព្រះ‌ជា‌ម្ចាស់ និង​ព្រះ‌អំណោយ​ទាន​ដែល​បាន​មក​ពី​ព្រះ‌គុណ​នេះ ក៏​បាន​ហូរ​មក​លើ​មនុស្ស​ទាំង​អស់​រឹត​តែ​បរិបូណ៌ តាម​រយៈ​មនុស្ស​ម្នាក់ គឺ​ព្រះ‌យេស៊ូ‌គ្រិស្ត​យ៉ាង​នោះ​ដែរ។ រីឯ​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជា‌ម្ចាស់ និង​អំពើ​បាប​របស់​មនុស្ស​តែ​ម្នាក់​វិញ ក៏​មាន​លទ្ធ‌ផល​ខុស​គ្នា​ទាំង​ស្រុង​ដែរ គឺ​ដោយ‌សារ​ទោស​របស់​មនុស្ស​តែ​ម្នាក់ មនុស្ស​ទាំង​អស់​ត្រូវ​ជាប់​ទោស។ រីឯ​ព្រះ‌អំណោយ​ទាន​វិញ ធ្វើ​ឲ្យ​មនុស្ស​សុចរិត ទោះ​បី​គេ​ប្រព្រឹត្ត​ខុស​ជា​ច្រើន​យ៉ាង​ណា​ក៏​ដោយ។ ដោយ​សារ​តែ​មនុស្ស​ម្នាក់​បាន​ប្រព្រឹត្ត​ខុស ហើយ​ដោយ‌សារ​កំហុស​របស់​មនុស្ស​ម្នាក់ សេចក្ដី​ស្លាប់​បាន​សោយ​រាជ្យ​តាម​រយៈ​មនុស្ស​ម្នាក់​នេះ​ដែរ។ រីឯ​អស់​អ្នក​ដែល​បាន​ទទួល​ព្រះ‌គុណ និង​ព្រះ‌អំណោយ​ទាន​នៃ​សេចក្ដី​សុចរិត​ដ៏​បរិបូណ៌​នោះ​វិញ តាម​រយៈ​មនុស្ស​តែ​ម្នាក់ គឺ​ព្រះ‌យេស៊ូ​គ្រិស្ត គេ​នឹង​បាន​សោយ​រាជ្យ​ក្នុង​ជីវិត​ និង​រឹត​តែ​ប្រសើរ​ថែម​ទៀត។