បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនឲ្យប្រុងប្រយ័ត្ននឹងពួកអ្នកដែលបង្កឲ្យមានការបាក់បែកគ្នា និងនាំឲ្យបងប្អូនរវាតចិត្តចេញពីជំនឿ ដោយគេប្រព្រឹត្តផ្ទុយពីសេចក្ដីបង្រៀន ដែលបងប្អូនបានទទួល សូមបងប្អូនចៀសចេញឲ្យឆ្ងាយពីអ្នកទាំងនោះទៅ ដ្បិតមនុស្សប្រភេទនេះមិនបម្រើព្រះគ្រិស្តជាអម្ចាស់នៃយើងទេ គឺគេបម្រើក្រពះរបស់គេវិញ ហើយបញ្ឆោតអ្នកដែលមានចិត្តស្លូតត្រង់ ដោយប្រើពាក្យសម្ដីពីរោះៗ និងពាក្យបញ្ចើចបញ្ចើ។ រីឯបងប្អូនវិញ មនុស្សម្នាដឹងគ្រប់គ្នាថា បងប្អូនស្ដាប់បង្គាប់ព្រះអម្ចាស់។ ហេតុនេះហើយបានជាខ្ញុំមានអំណរ ព្រោះតែបងប្អូន ហើយខ្ញុំចង់ឲ្យបងប្អូនមានប្រាជ្ញាធ្វើការអ្វីដែលល្អ ឥតទាក់ទាមនឹងការអ្វីដែលអាក្រក់។ ព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ត នឹងកម្ទេចមារ*សាតាំងឲ្យនៅក្រោមបាតជើងរបស់បងប្អូន ក្នុងពេលឆាប់ៗ។ សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូជាអម្ចាស់នៃយើង។
អាន រ៉ូម 16
ស្ដាប់នូវ រ៉ូម 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: រ៉ូម 16:17-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ