រ៉ូម 13:1-3

រ៉ូម 13:1-3 គខប

មនុស្ស​គ្រប់​រូប​ត្រូវ​ស្ដាប់​បង្គាប់​អាជ្ញា‌ធរ ដ្បិត​អំណាច​ទាំង‌ឡាយ​សុទ្ធ​តែ​មក​ពី​ព្រះ‌ជា‌ម្ចាស់ គឺ​ព្រះអង្គ​បាន​តែង‌តាំង​ឲ្យ​មាន​អំណាច​ទាំង​នោះ​ឡើង។ ដូច្នេះ អ្នក​ដែល​ប្រឆាំង​នឹង​អាជ្ញា‌ធរ ក៏​ដូច​ជា​ប្រឆាំង​នឹង​របៀប​រៀប​រយ ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ចាត់​ចែង​នោះ​ដែរ ហើយ​អ្នក​ដែល​ប្រឆាំង មុខ​ជា​ធ្វើ​ឲ្យ​ខ្លួន​មាន​ទោស​មិន​ខាន។ អ្នក​ប្រព្រឹត្ត​អំពើ​ល្អ​មិន​ខ្លាច​អ្នក​គ្រប់‌គ្រង​ស្រុក​ឡើយ មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​ប៉ុណ្ណោះ​ដែល​ខ្លាច។ បើ​អ្នក​មិន​ចង់​ខ្លាច​អាជ្ញា‌ធរ​ទេ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ​ទៅ នោះ​អាជ្ញា‌ធរ​នឹង​សរសើរ​អ្នក​ជា​មិន​ខាន