រ៉ូម 11:33-36

រ៉ូម 11:33-36 គខប

ព្រះ‌ហឫទ័យ​ទូលាយ​របស់​ព្រះ‌ជា‌ម្ចាស់​ជ្រៅ​ពន់​ពេក​ណាស់ ហើយ​ព្រះ‌ប្រាជ្ញា‌ញាណ និង​ព្រះ‌តម្រិះ​របស់​ព្រះអង្គ​ក៏​ខ្ពង់‌ខ្ពស់​ដែរ! គ្មាន​នរណា​អាច​យល់​ការ​សម្រេច​របស់​ព្រះអង្គ​ឡើយ ហើយ​ក៏​គ្មាន​នរណា​អាច​យល់​មាគ៌ា​របស់​ព្រះអង្គ​ដែរ! តើ​នរណា​ស្គាល់​គំនិត​របស់​ព្រះ‌អម្ចាស់? តើ​នរណា​បាន​ថ្វាយ​យោបល់​ទៅ​ព្រះអង្គ? តើ​នរណា​បាន​ថ្វាយ​អ្វី​មួយ​ទៅ​ព្រះអង្គ ដើម្បី​ឲ្យ​ព្រះអង្គ​តប​ស្នង​សង​គុណ​វិញ? ​ ។ អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មក​ពី​ព្រះអង្គ ដោយ‌សារ​ព្រះអង្គ និង​សម្រាប់​ព្រះអង្គ!។ សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ អស់‌កល្ប​ជានិច្ច! អាម៉ែន!។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ