នៅមុខបល្ល័ង្ក មានដូចជាសមុទ្រ ភ្លឺថ្លាដូចកែវចរណៃ។ នៅចំកណ្ដាល និងនៅជុំវិញបល្ល័ង្ក មានសត្វមានជីវិតបួនរូបដែលមានភ្នែកពេញខ្លួន ទាំងមុខ ទាំងក្រោយ។ សត្វមានជីវិតទីមួយមានរូបរាងស្រដៀងនឹងសិង្ហ សត្វមានជីវិតទីពីរស្រដៀងនឹងកូនគោ សត្វមានជីវិតទីបីមានមុខដូចមនុស្ស សត្វមានជីវិតទីបួនស្រដៀងនឹងឥន្ទ្រីដែលកំពុងតែហើរ។ សត្វមានជីវិតទាំងបួននោះមានស្លាបប្រាំមួយ ហើយមានភ្នែកពេញខ្លួន ទាំងខាងក្រៅ ទាំងខាងក្នុងរៀងៗខ្លួន។ គេចេះតែនាំគ្នាស្រែកឥតឈប់ឈរ ទាំងថ្ងៃទាំងយប់ថា: «ព្រះដ៏វិសុទ្ធ* ព្រះដ៏វិសុទ្ធ ព្រះដ៏វិសុទ្ធ ព្រះជាអម្ចាស់ ទ្រង់មានព្រះចេស្ដាលើអ្វីៗទាំងអស់ ព្រះអង្គមានព្រះជន្មគង់នៅតាំងពីដើមរៀងមក ទ្រង់គង់នៅសព្វថ្ងៃ ហើយកំពុងតែយាងមក!»។ ពេលណាសត្វមានជីវិតទាំងនោះលើកតម្កើងសិរីរុងរឿង ព្រះកិត្តិនាម និងអរព្រះគុណព្រះអង្គដែលគង់នៅលើបល្ល័ង្ក គឺព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ ព្រឹទ្ធាចារ្យទាំងម្ភៃបួនរូបនាំគ្នាក្រាបចុះនៅមុខព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក ហើយថ្វាយបង្គំព្រះអង្គ ដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ ព្រមទាំងដោះមកុដរបស់ខ្លួនដាក់នៅមុខបល្ល័ង្ក ហើយពោលថា: «បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរដោយសារព្រះហឫទ័យរបស់ព្រះអង្គ»។
អាន វិវរណៈ 4
ស្ដាប់នូវ វិវរណៈ 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: វិវរណៈ 4:6-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ