វិវរណៈ 18:2-3

វិវរណៈ 18:2-3 គខប

លោក​បន្លឺ​សំឡេង​ឡើង​យ៉ាង​ខ្លាំងៗ​ថា៖ «រលំ​ហើយ! មហា​នគរ​បាប៊ី‌ឡូន​បាន​រលំ​ហើយ! ។ ក្រុង​នេះ​បាន​ក្លាយ​ទៅ​ជា​លំ‌នៅ​របស់​ពួក​អារក្ស ជា​ជម្រក​របស់​វិញ្ញាណ​អាក្រក់​ទាំង​អស់ ហើយ​ក៏​ជា​ជម្រក​របស់​សត្វ​ស្លាប​ទាំង​ប៉ុន្មាន​ដែល​មិន​បរិសុទ្ធ គួរ​ឲ្យ​ខ្ពើម ព្រោះ​ក្រុង​នេះ​បាន​នាំ​សាសន៍​ទាំង​ប៉ុន្មាន ឲ្យ​ស្រវឹង​នឹង​កាម‌គុណ​ដ៏​ថោក​ទាប​បំផុត​របស់​វា​ ។ ពួក​ស្ដេច​នៅ​លើ​ផែនដី​នាំ​គ្នា​ប្រាស‌ចាក​សីលធម៌​ជា​មួយ​ក្រុង​នេះ ហើយ​ពួក​ឈ្មួញ​នៅ​លើ​ផែនដី​រក​ស៊ី​មាន​បាន ក៏​ដោយ‌សារ​តែ​ឫទ្ធា‌នុភាព​នៃ​ទ្រព្យ‌សម្បត្តិ​ដ៏​ហូរ‌ហៀរ​របស់​ក្រុង​នេះ​ដែរ»។