វិវរណៈ 12:13-17

វិវរណៈ 12:13-17 គខប

កាល​នាគ​ឃើញ​ថា​ខ្លួន​ត្រូវ​គេ​ទម្លាក់​ចុះ​មក​លើ​ផែនដី​ដូច្នេះ វា​ក៏​ដេញ​តាម​ស្ត្រី​ដែល​បាន​សម្រាល​បុត្រ។ នាង​បាន​ទទួល​ស្លាប​ទាំង​ពីរ​របស់​ឥន្ទ្រី​ដ៏​ធំ​នោះ ដើម្បី​ហោះ​ទៅ​កាន់​វាល​រហោ‌ស្ថាន គឺ​នៅ​កន្លែង​របស់​នាង។ នៅ​ទី​នោះ ព្រះ‌ជា‌ម្ចាស់​នឹង​ទំនុក​បម្រុង​នាង ក្នុង​រយៈ​ពេល​មួយ​វស្សា ពីរ​វស្សា និង​ពាក់​កណ្ដាល​វស្សា​ ឲ្យ​ឆ្ងាយ​ពី​មុខ​ពស់។ ពស់​បាន​ព្រួស​ទឹក​ចេញ​ពី​មាត់​វា​ដូច​ទឹក​ទន្លេ តាម​ពី​ក្រោយ​នាង ដើម្បី​ឲ្យ​ទឹក​ហូរ​នាំ​យក​នាង​ទៅ ក៏​ប៉ុន្តែ ព្រះ‌ធរណី​បាន​ជួយ​នាង ដោយ​ស្រូប​ទឹក​ទន្លេ​ដែល​នាគ​បាន​ព្រួស​ចេញ​ពី​មាត់​វា​នោះ​អស់។ នាគ​ក្ដៅ​ក្រហាយ​នឹង​ស្ត្រី​នោះ​យ៉ាង​ខ្លាំង វា​ក៏​ចេញ​ទៅ​ធ្វើ​សឹក​នឹង​កូន​ចៅ​របស់​នាង​ដែល​នៅ​សល់ គឺ​ធ្វើ​សឹក​នឹង​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​បទ‌បញ្ជា*​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់ និង​អស់​អ្នក​ដែល​បាន​ជឿ​សក្ខីភាព​របស់​ព្រះ‌យេស៊ូ។