ទំនុកតម្កើង 95:1-5

ទំនុកតម្កើង 95:1-5 គខប

សូម​អញ្ជើញ​មក យើង​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់! ចូរ​ស្រែក​ច្រៀង​ដោយ​អំណរ ថ្វាយ​ព្រះ‌ជាម្ចាស់​ដែល​ជា​ថ្ម‌ដា​សង្គ្រោះ​យើង។ ចូរ​យើង​នាំ​គ្នា​ចូល​មក​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ទាំង​អរ​ព្រះ‌គុណ និង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ ដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ ដ៏​ខ្ពង់‌ខ្ពស់​លើស​ព្រះ​នានា។ ព្រះអង្គ​គ្រប់‌គ្រង​លើ​អ្វីៗ​ទាំង​អស់ គឺ​ចាប់​តាំង​ពី​បាត​ដី​រហូត​ដល់​ចុង​កំពូល​ភ្នំ។ សមុទ្រ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ព្រះអង្គ ព្រោះ​ព្រះអង្គ​បាន​បង្កើត​សមុទ្រ​មក រីឯ​ផែនដី​ក៏​ព្រះអង្គ​បាន​បង្កើត​មក​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 95:1-5