ខ្ញុំនឹងច្រៀងសរសើរព្រះហឫទ័យ មេត្តាករុណារបស់ព្រះអម្ចាស់ រហូតតទៅ។ ខ្ញុំនឹងប្រកាសអំពីព្រះហឫទ័យស្មោះស្ម័គ្រ របស់ព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។ ខ្ញុំដឹងថាព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ នៅស្ថិតស្ថេររឹងប៉ឹងដូចផ្ទៃមេឃ។ ព្រះអម្ចាស់មានព្រះបន្ទូលថា «យើងបានចងសម្ពន្ធមេត្រីជាមួយអ្នក ដែលយើងបានជ្រើសរើស យើងបានចុះខសន្យាជាមួយដាវីឌ ជាអ្នកបម្រើរបស់យើងថា: យើងនឹងតែងតាំងពូជពង្សអ្នក ឲ្យគ្រងរាជ្យរហូតតទៅ យើងនឹងពង្រឹងរាជ្យរបស់អ្នកឲ្យនៅស្ថិតស្ថេរ អស់កល្បជាអង្វែងតរៀងទៅ! »។
អាន ទំនុកតម្កើង 89
ស្ដាប់នូវ ទំនុកតម្កើង 89
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 89:1-4
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ