ទំនុកតម្កើង 89:1-4

ទំនុកតម្កើង 89:1-4 គខប

ខ្ញុំ​នឹង​ច្រៀង​សរសើរ​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់ រហូត​ត​ទៅ។ ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ របស់​ព្រះអង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ ខ្ញុំ​ដឹង​ថា​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ហើយ​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រឹង‌ប៉ឹង​ដូច​ផ្ទៃ​មេឃ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «យើង​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក ដែល​យើង​បាន​ជ្រើស​រើស យើង​បាន​ចុះ​ខ​សន្យា​ជា​មួយ​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​ថា: យើង​នឹង​តែង‌តាំង​ពូជ‌ពង្ស​អ្នក ឲ្យ​គ្រង​រាជ្យ​រហូត​ត​ទៅ យើង​នឹង​ពង្រឹង​រាជ្យ​របស់​អ្នក​ឲ្យ​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! »។