ទំនុកតម្កើង 84:9-12

ទំនុកតម្កើង 84:9-12 គខប

ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​ជា​ខែល​ការពារ​យើង​ខ្ញុំ សូម​ទ្រង់​ព្រះ​សន្ដោស​ទត​មក​ព្រះ‌រាជា ដែល​ព្រះអង្គ​បាន​ចាក់​ប្រេង​អភិសេក!។ មួយ​ថ្ងៃ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ​នៅ​កន្លែង​ផ្សេង​ទៀត ហេតុ​នេះ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​ឈរ​នៅ មាត់​ទ្វារ​ព្រះ‌ដំណាក់​នៃ​ព្រះ‌ជាម្ចាស់​របស់​ខ្ញុំ ជា​ជាង​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់ ដ្បិត​ព្រះ‌ជា‌អម្ចាស់​ជា​ពន្លឺ​ថ្ងៃ និង​ជា​ខែល​ការពារ​យើង ព្រះ‌អម្ចាស់​ប្រណី​សន្ដោស និង​ប្រទាន​ឲ្យ​យើង​បាន​រុងរឿង ព្រះអង្គ​តែងតែ​ប្រទាន​សុភមង្គល​ឲ្យ​អស់​អ្នក ដែល​រស់​នៅ ដោយ​គ្មាន​សៅ‌ហ្មង។ ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ អ្នក​ណា​ទុក​ចិត្ត​លើ​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ!។