ទំនុកតម្កើង 82

82
ព្រះ‌ជាម្ចាស់​ជា​ចៅ‌ក្រម​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
ទំនុកតម្កើង របស់​លោក​អេសាភ។
1ព្រះ‌ជាម្ចាស់​គង់​នៅ
ក្នុង​អង្គ​ប្រជុំ​របស់​ព្រះអង្គ ។
ព្រះអង្គ​កាត់​ក្ដី​នៅ​ក្នុង​ចំណោម​ព្រះ​នានា។
2តើ​អ្នក​រាល់​គ្នា​នៅ​តែ​កាត់​ក្ដី​ដោយ​អយុត្តិធម៌
គឺ​ឲ្យ​មនុស្ស​អាក្រក់​ឈ្នះ​ដូច្នេះ
ដល់​កាល​ណា​ទៀត?
- សម្រាក
3ចូរ​រក​យុត្តិធម៌​ឲ្យ​មនុស្ស​ទន់​ខ្សោយ
និង​ក្មេង​កំព្រា
ចូរ​កាត់​ក្ដី​ឲ្យ​មនុស្ស​កម្សត់​ទុគ៌ត
និង​មនុស្ស​តោក‌យ៉ាក។
4ចូរ​រំដោះ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​ក្រីក្រ
ចូរ​យក​ពួក​គេ​ចេញ​ឲ្យ​ផុត​ពី​កណ្ដាប់​ដៃ
របស់​មនុស្ស​អាក្រក់។
5អ្នក​រាល់​គ្នា​មិន​ដឹង​មិន​យល់​អ្វី​ទាំង​អស់
អ្នក​រាល់​គ្នា​ដើរ​នៅ​ក្នុង​សេចក្ដី​ងងឹត
អ្នក​រាល់​គ្នា​លុប​បំបាត់​យុត្តិធម៌
ដែល​ជា​គ្រឹះ​នៃ​ពិភព​លោក។
6 យើង​បាន​ប្រាប់​រួច​ហើយ​ថា អ្នក​រាល់​គ្នា​ជា​ព្រះ
អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះ
ដ៏​ខ្ពង់‌ខ្ពស់​បំផុត ។
7ប៉ុន្តែ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដូច​មនុស្ស​លោក
អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាត់​បង់​ជីវិត
ដូច​អ្នក​ធំ​បាត់​បង់​តំណែង​ដែរ។
8ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​ក្រោក​ឡើង​វិនិច្ឆ័យ​ទោស​មនុស្ស​លោក
ដ្បិត​មនុស្ស​គ្រប់​ជាតិ​សាសន៍
សុទ្ធ​តែ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ!។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 82: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ