ទំនុកតម្កើង 8:3-6

ទំនុកតម្កើង 8:3-6 គខប

ពេល​ទូលបង្គំ​សម្លឹង​មើល​ផ្ទៃ​មេឃ ដែល​ជា​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ហើយ​សម្លឹង​មើល​ព្រះ‌ច័ន្ទ និង​ហ្វូង‌តារា​ដែល​ព្រះអង្គ​ដាក់​នៅ​លើ​មេឃ​នោះ ទូលបង្គំ​សួរ​ខ្លួន​ឯង​ថា តើ​មនុស្ស​មាន​ឋានៈ​អ្វី បាន​ជា​ព្រះអង្គ​នឹក​គិត​ដល់​គេ​ដូច្នេះ តើ​បុត្រ​មនុស្ស​ជា​អ្វី​បាន​ជា​ព្រះអង្គ​យក ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេ​យ៉ាង​នេះ? ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គេ​មាន​ឋានៈ​ទាប​ជាង ទេវតា​តែ​បន្តិច​ប៉ុណ្ណោះ ព្រះអង្គ​ប្រទាន​សិរី‌រុងរឿង និង​កិត្តិយស​ដល់​គេ ទុក​ជា​មកុដ​រាជ្យ។ ព្រះអង្គ​ប្រទាន​ឲ្យ​គេ​គ្រប់‌គ្រង​លើ​អ្វីៗ ទាំង​អស់​ដែល​ព្រះអង្គ​បាន​បង្កើត​មក ព្រះអង្គ​បាន​បង្ក្រាប​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ក្រោម​ជើង​របស់​គេ

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ