ទំនុកតម្កើង 77:9-13

ទំនុកតម្កើង 77:9-13 គខប

តើ​ព្រះ‌ជាម្ចាស់​ភ្លេច​សម្តែង​ព្រះ‌ហឫទ័យ ប្រណី​សន្ដោស​ចំពោះ​យើង​ហើយ​ឬ? នៅ​ពេល​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ តើ​ព្រះអង្គ​ឈប់​អាណិត​អាសូរ​យើង​ហើយ​ឬ? - សម្រាក ទូលបង្គំ​គិត​ទៀត​ថា ទូលបង្គំ​រង​ទុក្ខ​វេទនា​ដូច្នេះ មក​ពី​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត លែង​សម្តែង​ព្រះ‌បារមី​ជួយ​យើង​ទៀត​ហើយ! ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​រំឭក​ឡើង​វិញ នូវ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ទូលបង្គំ​នៅ​ចាំ​ពី​កិច្ចការ​ដ៏​អស្ចារ្យ ដែល​ព្រះអង្គ​បាន​ធ្វើ​កាល​ពី​ជំនាន់​ដើម។ ទូលបង្គំ​រិះគិត​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ ទូលបង្គំ​ពិចារណា​អំពី​ស្នា​ព្រះ‌ហស្ដ ដ៏​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ។ ព្រះ‌ជាម្ចាស់​អើយ មាគ៌ា​របស់​ព្រះអង្គ​ជា​មាគ៌ា​ដ៏វិសុទ្ធ គ្មាន​ព្រះ​ឯ​ណា​ទៀត​ធំ​ឧត្តុង្គ‌ឧត្ដម ដូច​ព្រះអង្គ​ឡើយ។