ទំនុកតម្កើង 77:11-15

ទំនុកតម្កើង 77:11-15 គខប

ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​រំឭក​ឡើង​វិញ នូវ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ទូលបង្គំ​នៅ​ចាំ​ពី​កិច្ចការ​ដ៏​អស្ចារ្យ ដែល​ព្រះអង្គ​បាន​ធ្វើ​កាល​ពី​ជំនាន់​ដើម។ ទូលបង្គំ​រិះគិត​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ ទូលបង្គំ​ពិចារណា​អំពី​ស្នា​ព្រះ‌ហស្ដ ដ៏​ថ្កុំ‌ថ្កើង​របស់​ព្រះអង្គ។ ព្រះ‌ជាម្ចាស់​អើយ មាគ៌ា​របស់​ព្រះអង្គ​ជា​មាគ៌ា​ដ៏វិសុទ្ធ គ្មាន​ព្រះ​ឯ​ណា​ទៀត​ធំ​ឧត្តុង្គ‌ឧត្ដម ដូច​ព្រះអង្គ​ឡើយ។ មាន​តែ​ព្រះអង្គ​ទេ​ដែល​ធ្វើ​ការ​អស្ចារ្យ ព្រះអង្គ​បាន​សម្តែង​ឫទ្ធា‌នុភាព ឲ្យ​ជាតិ​សាសន៍​នានា​ឃើញ។ ព្រះអង្គ​បាន​ប្រើ​ឫទ្ធិ‌បារមី លោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ គឺ​ព្រះអង្គ​បាន​រំដោះ​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប និង​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប។ - សម្រាក

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ