សូមព្រះអង្គធ្វើជាថ្មដា សម្រាប់ទូលបង្គំជ្រកកោន ព្រះអង្គបង្គាប់ឲ្យទូលបង្គំ មករកថ្មដានេះជានិច្ច ដើម្បីឲ្យបានរួចជីវិត ដ្បិតព្រះអង្គពិតជាថ្មដា និងជាកំពែងការពារទូលបង្គំមែន! ឱព្រះនៃទូលបង្គំអើយ សូមជួយទូលបង្គំឲ្យគេចផុត ពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់ ព្រមទាំងគេចផុតពីកណ្ដាប់ដៃ របស់មនុស្សទុច្ចរិត និងមនុស្សកំណាច! ឱព្រះជាអម្ចាស់អើយ ព្រះអង្គជាទីសង្ឃឹមរបស់ទូលបង្គំ ទូលបង្គំបានផ្ញើជីវិតលើព្រះអង្គតាំងពីក្មេងមក! ទូលបង្គំពឹងផ្អែកលើព្រះអង្គតាំងពីនៅក្នុងផ្ទៃម្ដាយ គឺព្រះអង្គហើយដែលបានយក ទូលបង្គំចេញពីផ្ទៃម្ដាយ ទូលបង្គំសរសើរតម្កើងព្រះអង្គឥតឈប់ឈរ!
អាន ទំនុកតម្កើង 71
ស្ដាប់នូវ ទំនុកតម្កើង 71
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 71:3-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ