ទំនុកតម្កើង 71:3-6

ទំនុកតម្កើង 71:3-6 គខប

សូម​ព្រះអង្គ​ធ្វើ​ជា​ថ្ម‌ដា សម្រាប់​ទូលបង្គំ​ជ្រក​កោន ព្រះអង្គ​បង្គាប់​ឲ្យ​ទូលបង្គំ មក​រក​ថ្ម‌ដា​នេះ​ជានិច្ច ដើម្បី​ឲ្យ​បាន​រួច​ជីវិត ដ្បិត​ព្រះអង្គ​ពិត​ជា​ថ្ម‌ដា និង​ជា​កំពែង​ការពារ​ទូលបង្គំ​មែន! ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ជួយ​ទូលបង្គំ​ឲ្យ​គេច​ផុត ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់ ព្រម​ទាំង​គេច​ផុត​ពី​កណ្ដាប់​ដៃ របស់​មនុស្ស​ទុច្ចរិត និង​មនុស្ស​កំណាច! ឱ​ព្រះ‌ជា‌អម្ចាស់​អើយ ព្រះអង្គ​ជា​ទី​សង្ឃឹម​របស់​ទូលបង្គំ ទូលបង្គំ​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​តាំង​ពី​ក្មេង​មក! ទូលបង្គំ​ពឹង​ផ្អែក​លើ​ព្រះអង្គ​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ គឺ​ព្រះអង្គ​ហើយ​ដែល​បាន​យក ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ ទូលបង្គំ​សរសើរ​តម្កើង​ព្រះអង្គ​ឥត​ឈប់​ឈរ!