ទំនុកតម្កើង 71:19-21

ទំនុកតម្កើង 71:19-21 គខប

ព្រះ‌ជាម្ចាស់​អើយ ព្រះ‌ហឫទ័យ​សុចរិត​របស់​ព្រះអង្គ ខ្ពស់​ពន់​ពេក​ណាស់ ដ្បិត​ព្រះអង្គ​បាន​ធ្វើ​ការ​ដ៏​ធំ​អស្ចារ្យ​ជា​ច្រើន ព្រះ‌ជាម្ចាស់​អើយ គ្មាន​នរណា​អាច​ផ្ទឹម​ស្មើ​នឹង​ព្រះអង្គ​បាន​ឡើយ! ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ ជួប​អាសន្ន​អន់‌ក្រ និង​ទុក្ខ​លំបាក​ជា​ច្រើន ក៏​ប៉ុន្តែ ព្រះអង្គ​ប្រទាន​ឲ្យ​យើង​ខ្ញុំ មាន​ជីវិត​សា​ជា​ថ្មី ព្រះអង្គ​បាន​នាំ​ទូលបង្គំ​ឡើង​ពី​រណ្ដៅ​មក​វិញ។ ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​ទូលបង្គំ មាន​កិត្តិយស​កាន់​តែ​ខ្ពស់ ព្រះអង្គ​នឹង​សម្រាល​ទុក្ខ​ទូលបង្គំ​សា​ជា​ថ្មី។