ទំនុកតម្កើង 71:1-5

ទំនុកតម្កើង 71:1-5 គខប

ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ! ដោយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សុចរិត សូម​រំដោះ​ទូលបង្គំ​ឲ្យ​មាន​សេរី‌ភាព សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​របស់​ទូលបង្គំ សូម​សង្គ្រោះ​ទូលបង្គំ​ផង! សូម​ព្រះអង្គ​ធ្វើ​ជា​ថ្ម‌ដា សម្រាប់​ទូលបង្គំ​ជ្រក​កោន ព្រះអង្គ​បង្គាប់​ឲ្យ​ទូលបង្គំ មក​រក​ថ្ម‌ដា​នេះ​ជានិច្ច ដើម្បី​ឲ្យ​បាន​រួច​ជីវិត ដ្បិត​ព្រះអង្គ​ពិត​ជា​ថ្ម‌ដា និង​ជា​កំពែង​ការពារ​ទូលបង្គំ​មែន! ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ជួយ​ទូលបង្គំ​ឲ្យ​គេច​ផុត ពី​កណ្ដាប់​ដៃ​របស់​មនុស្ស​អាក្រក់ ព្រម​ទាំង​គេច​ផុត​ពី​កណ្ដាប់​ដៃ របស់​មនុស្ស​ទុច្ចរិត និង​មនុស្ស​កំណាច! ឱ​ព្រះ‌ជា‌អម្ចាស់​អើយ ព្រះអង្គ​ជា​ទី​សង្ឃឹម​របស់​ទូលបង្គំ ទូលបង្គំ​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​តាំង​ពី​ក្មេង​មក!