ទំនុកតម្កើង 66:16-19

ទំនុកតម្កើង 66:16-19 គខប

អ្នក​ទាំង​អស់​គ្នា​ដែល​គោរព​កោត​ខ្លាច ព្រះ‌ជាម្ចាស់​អើយ សូម​អញ្ជើញ​មក​ស្ដាប់ ខ្ញុំ​នឹង​រៀប​រាប់​អំពី​កិច្ចការ ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​ខ្ញុំ។ ខ្ញុំ​បាន​ស្រែក​អង្វរ​រក​ព្រះអង្គ ទាំង​ពោល​ពាក្យ​លើក​តម្កើង​ព្រះអង្គ​ទៀត​ផង ប្រសិន​បើ​ខ្ញុំ​មាន​គំនិត​ទុច្ចរិត ព្រះ‌អម្ចាស់​មុខ​ជា​មិន​ស្ដាប់​ខ្ញុំ​ឡើយ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ស្ដាប់​ពាក្យ​ខ្ញុំ ព្រះអង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់ នឹង​សម្រែក​ទូល‌អង្វរ​របស់​ខ្ញុំ