ព្រះជាម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យ ទូលអង្វររបស់ទូលបង្គំ សូមកុំលាក់ព្រះភ័ក្ត្រ នៅពេលទូលបង្គំទទូចអង្វរព្រះអង្គ។ សូមទ្រង់មេត្តាព្រះសណ្ដាប់ទូលបង្គំ ហើយឆ្លើយតបមកទូលបង្គំវិញផង ទូលបង្គំខ្វល់ខ្វាយ ទាំងតប់ប្រមល់ និងថប់បារម្ភជាខ្លាំង នៅពេលឮពាក្យសម្ដីរបស់ខ្មាំងសត្រូវ និងមនុស្សពាលនាំគ្នាបៀតបៀនទូលបង្គំ។ ពួកគេធ្វើឲ្យទូលបង្គំរងទុក្ខវេទនា គេនាំគ្នាប្រឆាំងនឹងទូលបង្គំដោយកំហឹង។ ទូលបង្គំភ័យតក់ស្លុតជាខ្លាំង ទូលបង្គំភ័យញាប់ញ័រ ខ្លាចស្លាប់ ទូលបង្គំភ័យខ្លាច និងរន្ធត់ចិត្តជាខ្លាំង ហើយទូលបង្គំព្រឺព្រួចក្នុងចិត្តពន់ប្រមាណ។ ទូលបង្គំគិតថា «ប្រសិនបើខ្ញុំមានស្លាបដូចព្រាប នោះខ្ញុំនឹងហើរទៅរកកន្លែងមួយ សម្រាប់ជ្រកកោន។ ខ្ញុំនឹងហើរទៅយ៉ាងឆ្ងាយ ខ្ញុំនឹងទៅពួននៅវាលរហោស្ថាន។ - សម្រាក ខ្ញុំនឹងភៀសខ្លួនទៅយ៉ាងឆាប់រហ័ស គឺលឿនជាងខ្យល់ព្យុះសង្ឃរាទៅទៀត»។
អាន ទំនុកតម្កើង 55
ស្ដាប់នូវ ទំនុកតម្កើង 55
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 55:1-8
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ