ទំនុកតម្កើង 55:1-8

ទំនុកតម្កើង 55:1-8 គខប

ព្រះ‌ជាម្ចាស់​អើយ! សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ ទូល‌អង្វរ​របស់​ទូលបង្គំ សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ នៅ​ពេល​ទូលបង្គំ​ទទូច​អង្វរ​ព្រះអង្គ។ សូម​ទ្រង់​មេត្តា​ព្រះ‌សណ្ដាប់​ទូលបង្គំ ហើយ​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផង ទូលបង្គំ​ខ្វល់​ខ្វាយ ទាំង​តប់‌ប្រមល់ និង​ថប់​បារម្ភ​ជា​ខ្លាំង នៅ​ពេល​ឮ​ពាក្យ​សម្ដី​របស់​ខ្មាំង​សត្រូវ និង​មនុស្ស​ពាល​នាំ​គ្នា​បៀត‌បៀន​ទូលបង្គំ។ ពួក​គេ​ធ្វើ​ឲ្យ​ទូលបង្គំ​រង​ទុក្ខ​វេទនា គេ​នាំ​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ​ដោយ​កំហឹង។ ទូលបង្គំ​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង ទូលបង្គំ​ភ័យ​ញាប់‌ញ័រ ខ្លាច​ស្លាប់ ទូលបង្គំ​ភ័យ​ខ្លាច និង​រន្ធត់​ចិត្ត​ជា​ខ្លាំង ហើយ​ទូលបង្គំ​ព្រឺ‌ព្រួច​ក្នុង​ចិត្ត​ពន់​ប្រមាណ។ ទូលបង្គំ​គិត​ថា «ប្រសិន​បើ​ខ្ញុំ​មាន​ស្លាប​ដូច​ព្រាប នោះ​ខ្ញុំ​នឹង​ហើរ​ទៅ​រក​កន្លែង​មួយ សម្រាប់​ជ្រក​កោន។ ខ្ញុំ​នឹង​ហើរ​ទៅ​យ៉ាង​ឆ្ងាយ ខ្ញុំ​នឹង​ទៅ​ពួន​នៅ​វាល​រហោ‌ស្ថាន។ - សម្រាក ខ្ញុំ​នឹង​ភៀស​ខ្លួន​ទៅ​យ៉ាង​ឆាប់​រហ័ស គឺ​លឿន​ជាង​ខ្យល់​ព្យុះ​សង្ឃរា​ទៅ​ទៀត»។