ទំនុកតម្កើង 54

54
សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចម្រៀង។ ប្រគំ​ជា​មួយ​តន្ដ្រី​ដែល​មាន​ខ្សែ។ កំណាព្យ​របស់​ស្ដេច​ដាវីឌ នៅ​ពេល​ដែល​ជន‌ជាតិ​ស៊ីភ​មក​ទូល​ស្ដេច​សូល​ថា ស្ដេច​ដាវីឌ​នៅ​លាក់​ខ្លួន​ជា​មួយ​ពួក​គេ។
1ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​សង្គ្រោះ​ទូលបង្គំ
ដោយ​យល់​ដល់​ព្រះ‌នាម​របស់​ព្រះអង្គ
សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ
ដោយ​យល់​ដល់​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ។
2ឱ​ព្រះ‌ជាម្ចាស់​អើយ
សូម​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ
សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​របស់​ទូលបង្គំ​ផង
3ដ្បិត​ជន​បរទេស លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ
មនុស្ស​ឃោរ‌ឃៅ​ចង់​ដក​ជីវិត​ទូលបង្គំ
ចិត្ត​អ្នក​ទាំង​នោះ
មិន​រវី‌រវល់​នឹង​ព្រះ‌ជាម្ចាស់​ទេ ។
- សម្រាក
4ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​ខ្ញុំ
ព្រះ‌អម្ចាស់​នឹង​ការពារ​ជីវិត​ខ្ញុំ។
5ព្រះអង្គ​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ
តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។
សូម​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ‌ឈឹង​ទៅ
ដោយ​យល់​ដល់​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់
របស់​ព្រះអង្គ!
6ទូលបង្គំ​នឹង​ថ្វាយ​យញ្ញ‌បូជា​ចំពោះ​ព្រះអង្គ
ដោយ​ស្មោះ​អស់​ពី​ចិត្ត
ឱ​ព្រះ‌អម្ចាស់​អើយ
ទូលបង្គំ​នឹង​លើក​តម្កើង​ព្រះ‌នាម​ព្រះអង្គ
ព្រោះ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស។
7ព្រះអង្គ​បាន​រំដោះ​ទូលបង្គំ
ឲ្យ​រួច​ផុត​ពី​អាសន្ន​គ្រប់​បែប​យ៉ាង
ហើយ​ទូលបង្គំ​នឹង​ឃើញ​ខ្មាំង​សត្រូវ
របស់​ទូលបង្គំ​បរា‌ជ័យ ។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 54: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល