ទំនុកតម្កើង 51:12-19

ទំនុកតម្កើង 51:12-19 គខប

សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​អំណរ ព្រោះ​តែ​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ សូម​គាំទ្រ​ទូលបង្គំ ដោយ​ប្រទាន​ឲ្យ​ទូលបង្គំ មាន​ចិត្ត​ទូលាយ​មក​ពី​ព្រះ‌វិញ្ញាណ។ ទូលបង្គំ​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ពាល ទាំង‌ឡាយ​ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ នោះ​ពួក​គេ​នឹង​បែរ​ចិត្ត​វិល​មក​រក​ព្រះអង្គ​វិញ។ ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​នៃ​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ស្លាប់ នោះ​ទូលបង្គំ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិត របស់​ព្រះអង្គ​ដោយ​អំណរ។ ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ទូលបង្គំ​ឲ្យ​បន្លឺ​សំឡេង ពោល​ពាក្យ​សរសើរ​តម្កើង​ព្រះអង្គ​ផង។ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​ទូលបង្គំ​ថ្វាយ​យញ្ញ‌បូជា​ទេ ទោះ​បី​តង្វាយ​ដុត​ទាំង​មូល ក៏​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ដែរ។ យញ្ញ‌បូជា​ដែល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​ទូលបង្គំ​ថ្វាយ គឺ​ចិត្ត​សោក​ស្ដាយ ព្រះអង្គ​តែងតែ​ទទួល​ចិត្ត​សោក​ស្ដាយ និង​ចិត្ត​លែង​មាន​អំនួត។ ព្រះ‌អម្ចាស់​អើយ សូម​ប្រោស‌ប្រណី​ក្រុង​ស៊ីយ៉ូន ហើយ​សូម​មេត្តា​ប្រទាន​ឲ្យ ក្រុង​យេរូ‌សាឡឹម​បាន​រឹង‌មាំ​ឡើង​វិញ​ផង។ ពេល​នោះ ព្រះអង្គ​មុខ​ជា​គាប់​ព្រះ‌ហឫទ័យ នឹង​តង្វាយ​ដែល​ស្រប​តាម​វិន័យ*​របស់​ព្រះអង្គ គឺ​តង្វាយ​ដុត​ទាំង​មូល ហើយ​គេ​នឹង​យក​គោ​ឈ្មោល មក​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ព្រះអង្គ​ដែរ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 51:12-19