ទំនុកតម្កើង 39:4-7

ទំនុកតម្កើង 39:4-7 គខប

ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ថ្ងៃ​ចុង​ក្រោយ នៃ​ជីវិត​របស់​ទូលបង្គំ​ផង តើ​ទូលបង្គំ​អាច​រស់​បាន​ប៉ុន្មាន​ថ្ងៃ​ទៀត តើ​ជីវិត​ទូលបង្គំ​ផុយ​ដល់​កម្រិត​ណា? ព្រះអង្គ​បាន​បង្កើត​ជីវិត​ទូលបង្គំ​មក ដូច​ទឹក​ដក់​លើ​ស្លឹក​ឈូក គឺ​ជីវិត​ទូលបង្គំ​ខ្លី​បំផុត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ពិត​មែន​ហើយ ជីវិត​របស់​មនុស្ស​លោក ប្រៀប​បាន​នឹង​មួយ​ដង្ហើម ប៉ុណ្ណោះ។ - សម្រាក ជីវិត​មនុស្ស​រសាត់​បាត់​ទៅ​ប្រៀប​បី​ដូច ជា​ស្រមោល អ្វីៗ​ដែល​គេ​ខិត‌ខំ​ធ្វើ សុទ្ធ​តែ​ឥត​បាន​ការ គេ​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទុក តែ​គេ​ពុំ​ដឹង​ថា​ទ្រព្យ‌សម្បត្តិ​នោះ នឹង​បាន​ទៅ​លើ​នរណា​ឡើយ។ ឱ​ព្រះ‌អម្ចាស់​អើយ បើ​ដូច្នេះ​តើ​ឲ្យ​ទូលបង្គំ​ទន្ទឹង​រង់‌ចាំ​អ្វី? មាន​តែ​ព្រះអង្គ​ទេ ដែល​ជា​ទី​សង្ឃឹម​របស់​ទូលបង្គំ។