ទំនុកតម្កើង 37:5-8

ទំនុកតម្កើង 37:5-8 គខប

ចូរ​ផ្ញើ​វាសនា​របស់​អ្នក​ទៅ​ក្នុង ព្រះ‌ហស្ដ​របស់​ព្រះអង្គ ចូរ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ នោះ​ទ្រង់​នឹង​ជួយ​អ្នក។ ព្រះអង្គ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា អ្នក​ជា​មនុស្ស​សុចរិត ដូច​ឃើញ​ពន្លឺ​ថ្ងៃ ហើយ​ព្រះអង្គ​នឹង​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា អ្នក​ជា​មនុស្ស​ទៀង​ត្រង់ ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​ត្រង់។ ចូរ​ស្ងប់​ស្ងៀម​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ទុក​ចិត្ត​លើ​ព្រះអង្គ​ទៅ មិន​ត្រូវ​ចង​កំហឹង​នឹង​អ្នក ដែល​បាន​ចម្រុង‌ចម្រើន​នោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ចង​កំហឹង​នឹង​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។ ចូរ​រំងាប់​កំហឹង និង​លះ‌បង់​ចិត្ត ក្ដៅ​ក្រហាយ​នោះ​ចោល​ទៅ កុំ​ចង​កំហឹង​ឡើយ ព្រោះ​កំហឹង​តែងតែ បង្ក​ឲ្យ​មាន​ការ​អាក្រក់។