ទំនុកតម្កើង 34:15-19

ទំនុកតម្កើង 34:15-19 គខប

ព្រះ‌អម្ចាស់​តែង​រំពៃ​មើល​មនុស្ស​សុចរិត ហើយ​ទ្រង់​យក​ព្រះ‌ហឫទ័យ ទុក​ដាក់​នឹង​សម្រែក​របស់​ពួក​គេ​ជានិច្ច។ ព្រះ‌អម្ចាស់​តែងតែ​ប្រឆាំង នឹង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ពេល​ពួក​គេ​ស្លាប់​ទៅ គ្មាន​នរណា​នឹក​ដល់​ពួក​គេ​ទៀត​ទេ។ ពេល​មនុស្ស​សុចរិត​ស្រែក​រក​ព្រះអង្គ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​គេ ហើយ​ព្រះអង្គ​រំដោះ​គេ ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន។ ព្រះ‌អម្ចាស់​គង់​នៅ​ជិត​អស់​អ្នក​ដែល​ក្រំ​ចិត្ត ហើយ​ព្រះអង្គ​សង្គ្រោះ​អស់​អ្នក ដែល​មាន​ចិត្ត​សោក​សង្រេង។ មនុស្ស​សុចរិត​រមែង​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន ប៉ុន្តែ ព្រះ‌អម្ចាស់​តែងតែ​រំដោះ​គេ ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក​ទាំង​នោះ​ជានិច្ច។