ទំនុកតម្កើង 32:3-5

ទំនុកតម្កើង 32:3-5 គខប

ដរាប​ណា​ទូលបង្គំ​មិន​សារ‌ភាព​កំហុស​ទេ​នោះ ទូលបង្គំ​កាន់​តែ​រីង‌រៃ​ទៅៗ ទូលបង្គំ​ថ្ងូរ​ជា​រៀង​រាល់​ថ្ងៃ ដ្បិត​ព្រះអង្គ​ធ្វើ​ទោស​ទូលបង្គំ​ទាំង​ថ្ងៃ​ទាំង​យប់ កម្លាំង​ទូលបង្គំ​ខ្សោះ​ល្វើយ ដូច​ទឹក​រីង​ស្ងួត​នៅ​រដូវ​ប្រាំង។ - សម្រាក ទូលបង្គំ​បាន​សារ‌ភាព​អំពើ​បាប​ចំពោះ​ព្រះអង្គ ទូលបង្គំ​មិន​បាន​លាក់‌លៀម​កំហុស របស់​ទូលបង្គំ​ឡើយ ទូលបង្គំ​ពោល​ថា «ខ្ញុំ​នឹង​ទទួល​សារ‌ភាព​អំពើ​បាប របស់​ខ្ញុំ​ចំពោះ​ព្រះ‌អម្ចាស់!» ព្រះអង្គ​ក៏​លើក‌លែង​ទោស​ទូលបង្គំ ឲ្យ​រួច​ពី​បាប។ - សម្រាក