មានសុភមង្គលហើយ អស់អ្នកដែលព្រះអម្ចាស់មិនប្រកាន់ទោស ហើយជាមនុស្សដែលគ្មានចិត្តវៀចវេរ! ដរាបណាទូលបង្គំមិនសារភាពកំហុសទេនោះ ទូលបង្គំកាន់តែរីងរៃទៅៗ ទូលបង្គំថ្ងូរជារៀងរាល់ថ្ងៃ ដ្បិតព្រះអង្គធ្វើទោសទូលបង្គំទាំងថ្ងៃទាំងយប់ កម្លាំងទូលបង្គំខ្សោះល្វើយ ដូចទឹករីងស្ងួតនៅរដូវប្រាំង។ - សម្រាក ទូលបង្គំបានសារភាពអំពើបាបចំពោះព្រះអង្គ ទូលបង្គំមិនបានលាក់លៀមកំហុស របស់ទូលបង្គំឡើយ ទូលបង្គំពោលថា «ខ្ញុំនឹងទទួលសារភាពអំពើបាប របស់ខ្ញុំចំពោះព្រះអម្ចាស់!» ព្រះអង្គក៏លើកលែងទោសទូលបង្គំ ឲ្យរួចពីបាប។ - សម្រាក ហេតុនេះហើយបានជាអ្នកគោរព ប្រណិប័តន៍ព្រះអង្គ តែងទូលអង្វរព្រះអង្គនៅពេលដែលគេត្រូវការ! ទោះបីមានទុក្ខកង្វល់ប្រៀបដូច ទឹកជំនន់ខ្លាំងយ៉ាងណាក្ដី ក៏គេមិនលិចលង់ដែរ។ ព្រះអង្គជាជម្រកសម្រាប់ទូលបង្គំ ព្រះអង្គការពារទូលបង្គំឲ្យរួចពីអាសន្ន ព្រះអង្គឲ្យទូលបង្គំអាចបន្លឺសំឡេង ច្រៀងឡើង ព្រោះព្រះអង្គរំដោះទូលបង្គំ។ - សម្រាក ព្រះអម្ចាស់មានព្រះបន្ទូលថា «យើងនឹងប្រៀនប្រដៅណែនាំអ្នក ឲ្យស្គាល់ផ្លូវដែលអ្នកត្រូវដើរ យើងនឹងជួយឲ្យយោបល់អ្នក ព្រមទាំងមើលថែទាំអ្នកផង។ មិនត្រូវឆោតល្ងង់ដូចសេះ ឬលានោះឡើយ គេដាក់ដែកបង្ខាំ និងចងបង្ហៀរ ដើម្បីញាក់វាឲ្យចុះចូល»។ មនុស្សពាលនឹងត្រូវរងទុក្ខវេទនាសព្វបែបយ៉ាង ប៉ុន្តែ ព្រះអម្ចាស់តែងសម្តែងព្រះហឫទ័យ មេត្តាករុណា ចំពោះអស់អ្នកដែលផ្ញើជីវិតលើព្រះអង្គ។ មនុស្សសុចរិតអើយ ចូរនាំគ្នាសប្បាយរីករាយ ចំពោះស្នាព្រះហស្ដរបស់ព្រះអម្ចាស់! អ្នកទាំងអស់គ្នាដែលជាមនុស្សទៀងត្រង់អើយ ចូរស្រែកហ៊ោដោយអំណរចុះ!។
អាន ទំនុកតម្កើង 32
ស្ដាប់នូវ ទំនុកតម្កើង 32
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 32:2-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ