ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំផង ដ្បិតទូលបង្គំកំពុងតែមានអាសន្ន! ទូលបង្គំយំខ្សោះទឹកភ្នែក ព្រលឹង និងរូបកាយទូលបង្គំកាន់តែសោកសង្រេង។ ជីវិតទូលបង្គំកាន់តែអន់ថយទៅ ដោយកើតទុក្ខ ទូលបង្គំស្រែកថ្ងូរអស់មួយជីវិត កម្លាំងទូលបង្គំកាន់តែទ្រុឌទ្រោម ព្រោះតែកំហុសរបស់ទូលបង្គំ ហើយសូម្បីតែឆ្អឹងរបស់ទូលបង្គំ ក៏កាន់តែពុកទៅៗដែរ។ ខ្មាំងសត្រូវទាំងប៉ុន្មានរបស់ទូលបង្គំ ជាពិសេសអ្នកជិតខាង នាំគ្នាត្មះតិះដៀលទូលបង្គំ ហើយសូម្បីតែអស់អ្នកដែលជិតស្និទ្ធនឹងទូលបង្គំ ក៏មិនហ៊ានចូលជិតទូលបង្គំដែរ បើគេឃើញទូលបង្គំនៅតាមផ្លូវ គេនាំគ្នារត់គេច។ គ្មាននរណានឹកនាពីទូលបង្គំទៀតទេ ទូលបង្គំប្រៀបបីដូចមនុស្សស្លាប់ និងដូចជាឆ្នាំងកំបែកដែលគេបោះចោល។ ទូលបង្គំបានឮមនុស្សជាច្រើន ពោលពាក្យមួលបង្កាច់ មនុស្សម្នានៅជុំវិញទូលបង្គំ បានធ្វើឲ្យទូលបង្គំភ័យតក់ស្លុត។ គេលើកគ្នាប្រឆាំងនឹងទូលបង្គំ ព្រមទាំងឃុបឃិតគ្នា បម្រុងនឹងដកជីវិតទូលបង្គំផង។ ឱព្រះអម្ចាស់អើយ ទូលបង្គំសូមផ្ញើជីវិតលើព្រះអង្គ! ទូលបង្គំពោលថាព្រះអង្គពិតជាព្រះ របស់ទូលបង្គំ។ អាយុជីវិតរបស់ទូលបង្គំ ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអង្គ សូមរំដោះទូលបង្គំចេញពីកណ្ដាប់ដៃរបស់ ខ្មាំងសត្រូវ និងអស់អ្នកដែលបៀតបៀនទូលបង្គំ! សូមបែរព្រះភ័ក្ត្រទតមកអ្នកបម្រើរបស់ព្រះអង្គ សូមសង្គ្រោះទូលបង្គំ ដោយព្រះហឫទ័យ ដ៏ស្មោះត្រង់របស់ព្រះអង្គ!
អាន ទំនុកតម្កើង 31
ស្ដាប់នូវ ទំនុកតម្កើង 31
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 31:9-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ