ទំនុកតម្កើង 25:4-6

ទំនុកតម្កើង 25:4-6 គខប

ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ណែ‌នាំ​ទូលបង្គំ​ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ សូម​បង្រៀន​ទូលបង្គំ​អំពី​ផ្លូវ​របស់​ព្រះអង្គ​ផង សូម​អប់រំ​ទូលបង្គំ​ឲ្យ​រស់​នៅ ស្រប​តាម​សេចក្ដី​ពិត​របស់​ព្រះអង្គ ដ្បិត​ព្រះអង្គ​ជា​ព្រះ‌សង្គ្រោះ​ទូលបង្គំ ទូលបង្គំ​សង្ឃឹម​លើ​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ។ ឱ​ព្រះ‌អម្ចាស់​អើយ! សូម​កុំ​ភ្លេច​ថា តាំង​ពី​ដើម​រៀង​មក ព្រះអង្គ​តែងតែ​សម្តែង​ព្រះ‌ហឫទ័យ​អាណិត​អាសូរ និង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​ទូលបង្គំ​ជានិច្ច។