ទំនុកតម្កើង 2:6-9

ទំនុកតម្កើង 2:6-9 គខប

«គឺ​យើង​នេះ​ហើយ ដែល​បាន​អភិសេក​ស្ដេច​របស់​យើង ឲ្យ​ឡើង​គ្រង​រាជ្យ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ជា​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង!»។ ខ្ញុំ​នឹង​ប្រកាស​ក្រឹត្យ​របស់​ព្រះ‌អម្ចាស់ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​ខ្ញុំ​ថា៖ «ព្រះអង្គ​ជា​បុត្រ​របស់​យើង! គឺ​យើង​ដែល​បាន​បង្កើត​ព្រះអង្គ​នៅ​ថ្ងៃ​នេះ ។ បើ​ព្រះអង្គ​សុំ យើង​នឹង​ប្រគល់​ប្រជា‌ជាតិ​នានា ឲ្យ​ព្រះអង្គ​ទុក​ជា​មត៌ក យើង​ក៏​នឹង​ប្រគល់​ផែនដី​ទាំង​មូល ឲ្យ​ព្រះអង្គ​ទុក​ជា​កម្មសិទ្ធិ​ដែរ។ ព្រះអង្គ​នឹង​បង្ក្រាប​ពួក​គេ​ដោយ​ដំបង​ដែក ហើយ​ព្រះអង្គ​កម្ទេច​គេ ដូច​ជាង​ស្មូន​កម្ទេច​ភាជន៍»