ទំនុកតម្កើង 2:1-4

ទំនុកតម្កើង 2:1-4 គខប

ហេតុ​អ្វី​បាន​ជា​ប្រជា‌ជាតិ​ទាំង‌ឡាយ នាំ​គ្នា​បង្កើត​កោលា‌ហល ហើយ​ប្រជា‌រាស្ត្រ​នានា​រអ៊ូ‌រទាំ ដោយ​ឥត​ខ្លឹម‌សារ​យ៉ាង​នេះ? ពួក​ស្ដេច​នៅ​លើ​ផែនដី​បាន​ពួត‌ដៃ​គ្នា​បះ‌បោរ ហើយ​ពួក​អ្នក​ដឹក​នាំ​ឃុប‌ឃិត​គ្នា ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ព្រម​ទាំង​ប្រឆាំង​នឹង​ព្រះ‌មេស្ស៊ី​របស់​ព្រះអង្គ ដោយ​ពោល​ថា៖ «ចូរ​យើង​នាំ​គ្នា​បំបាក់​នឹម​របស់​ព្រះអង្គ ហើយ​គ្រវែង​ច្រវាក់​របស់​ព្រះអង្គ​ចេញ​ទៅ!»។ ប៉ុន្តែ ព្រះ‌អម្ចាស់​ដែល​គ្រង​រាជ្យ​នៅ​ស្ថាន​បរម‌សុខ ទ្រង់​អស់​សំណើច ទ្រង់​ចំអក​ឲ្យ​ពួក​គេ។