ទំនុកតម្កើង 19:1-4

ទំនុកតម្កើង 19:1-4 គខប

ផ្ទៃ​មេឃ​ថ្លែង​អំពី​សិរី‌រុងរឿង របស់​ព្រះ‌ជាម្ចាស់ អាកាស‌វេហាស៍​ប្រកាស​អំពី​ស្នា​ព្រះ‌ហស្ដ របស់​ព្រះអង្គ។ ថ្ងៃ​មួយ​តំណាល​ប្រាប់​ថ្ងៃ​មួយ​ទៀត យប់​មួយ​ប្រាប់​យប់​មួយ​ទៀត​ឲ្យ​បាន​ដឹង តែ​មិន​មែន​ដោយ​ប្រើ​ភាសា ឬ​ពាក្យ​សម្ដី​ទេ ហើយ​ក៏​មិន​ឮ​សូរ‌ស័ព្ទ​អ្វី​ដែរ។ ប៉ុន្តែ សេចក្ដី​ថ្លា​ថ្លែង​របស់​វា ត្រាច់‌ចរ​លើ​ផែនដី​ទាំង​មូល ហើយ​សំឡេង​របស់​វា​លាន់​ឮ​រហូត​ដល់​ជើង​មេឃ ជា​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​បាន​ដំឡើង​ពន្លា សម្រាប់​ព្រះ‌អាទិត្យ។