ឱព្រះអម្ចាស់អើយ! សូមទ្រង់ព្រះសណ្ដាប់សំណូមពរ ដ៏ត្រឹមត្រូវរបស់ទូលបង្គំ សូមយកព្រះហឫទ័យទុកដាក់នឹង សម្រែករបស់ទូលបង្គំ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលអង្វររបស់ ទូលបង្គំដែលហូរចេញពីដួងចិត្តដ៏ស្មោះត្រង់។ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង ដ្បិតព្រះអង្គទតឃើញយ៉ាងច្បាស់នូវអ្វីៗ ដែលត្រឹមត្រូវ។ ព្រះអង្គស្គាល់ចិត្តទូលបង្គំច្បាស់ហើយ ព្រះអង្គបានពិនិត្យមើលចិត្តទូលបង្គំនៅពេលយប់ ព្រះអង្គបានល្បងចិត្តទូលបង្គំ តែពុំឃើញមានបំណងអាក្រក់អ្វីទេ ទូលបង្គំមិនបានពោលពាក្យអ្វីខុសឡើយ ។ ទូលបង្គំយកចិត្តទុកដាក់នឹងព្រះបន្ទូល របស់ព្រះអង្គ ហើយប្រយ័ត្នខ្លួនមិនប្រព្រឹត្តអំពើឃោរឃៅ ដូចមនុស្សឯទៀតៗនោះឡើយ។ ទូលបង្គំដើរតាមមាគ៌ារបស់ព្រះអង្គយ៉ាងខ្ជាប់ខ្ជួន ទូលបង្គំបោះជំហានតាមឥតលម្អៀងទេ។
អាន ទំនុកតម្កើង 17
ស្ដាប់នូវ ទំនុកតម្កើង 17
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 17:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ