ទំនុកតម្កើង 17:1-5

ទំនុកតម្កើង 17:1-5 គខប

ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ទ្រង់​ព្រះ‌សណ្ដាប់​សំណូម​ពរ ដ៏​ត្រឹម​ត្រូវ​របស់​ទូលបង្គំ សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង សម្រែក​របស់​ទូលបង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់ ទូលបង្គំ​ដែល​ហូរ​ចេញ​ពី​ដួង​ចិត្ត​ដ៏​ស្មោះ​ត្រង់។ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​ទត​ឃើញ​យ៉ាង​ច្បាស់​នូវ​អ្វីៗ ដែល​ត្រឹម​ត្រូវ។ ព្រះអង្គ​ស្គាល់​ចិត្ត​ទូលបង្គំ​ច្បាស់​ហើយ ព្រះអង្គ​បាន​ពិនិត្យ​មើល​ចិត្ត​ទូលបង្គំ​នៅ​ពេល​យប់ ព្រះអង្គ​បាន​ល្បង​ចិត្ត​ទូលបង្គំ តែ​ពុំ​ឃើញ​មាន​បំណង​អាក្រក់​អ្វី​ទេ ទូលបង្គំ​មិន​បាន​ពោល​ពាក្យ​អ្វី​ខុស​ឡើយ ។ ទូលបង្គំ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ‌បន្ទូល របស់​ព្រះអង្គ ហើយ​ប្រយ័ត្ន​ខ្លួន​មិន​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ ដូច​មនុស្ស​ឯ​ទៀតៗ​នោះ​ឡើយ។ ទូលបង្គំ​ដើរ​តាម​មាគ៌ា​របស់​ព្រះអង្គ​យ៉ាង​ខ្ជាប់​ខ្ជួន ទូលបង្គំ​បោះ​ជំហាន​តាម​ឥត​លម្អៀង​ទេ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ