ហាលេលូយ៉ា! ស្មូត្រទំនុកតម្កើង ថ្វាយព្រះនៃយើង ជាការល្អប្រពៃណាស់ សរសើរតម្កើងព្រះអង្គ ជាការមួយដ៏សប្បាយ ហើយប្រសើរបំផុត។ ព្រះអម្ចាស់សង់ក្រុងយេរូសាឡឹមឡើងវិញ ព្រះអង្គនាំជនជាតិអ៊ីស្រាអែល ដែលខ្ចាត់ខ្ចាយឲ្យត្រឡប់មកវិញ។ ព្រះអង្គប្រោសអ្នកដែលមានចិត្តគ្រាំគ្រា ឲ្យបានធូរស្បើយ ព្រះអង្គរុំរបួសឲ្យគេ។ ព្រះអង្គរាប់ចំនួនផ្កាយទាំងប៉ុន្មាន ហើយព្រះអង្គដាក់ឈ្មោះឲ្យផ្កាយទាំងនោះ។ ព្រះរបស់យើងធំឧត្ដុង្គឧត្ដម ព្រះអង្គមានព្រះចេស្ដាដ៏ខ្លាំងបំផុត ព្រះតម្រិះរបស់ព្រះអង្គឥតមានព្រំដែនឡើយ។
អាន ទំនុកតម្កើង 147
ស្ដាប់នូវ ទំនុកតម្កើង 147
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 147:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ