អ្នកណាដែលព្រះរបស់លោកយ៉ាកុបជួយសង្គ្រោះ ហើយអ្នកណាសង្ឃឹមទុកចិត្តលើព្រះអម្ចាស់ ជាព្រះរបស់ខ្លួន អ្នកនោះមានសុភមង្គលហើយ!។ ព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី ព្រះអង្គបានបង្កើតសមុទ្រ និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងសមុទ្រ ព្រះអង្គតែងតែគោរពតាមព្រះបន្ទូលសន្យា របស់ព្រះអង្គជានិច្ច។ ព្រះអង្គរកយុត្តិធម៌ឲ្យអស់អ្នក ដែលត្រូវគេសង្កត់សង្កិន ព្រះអង្គប្រទានអាហារដល់អស់អ្នក ដែលស្រេកឃ្លាន ព្រះអម្ចាស់ដោះលែងអ្នកជាប់ឃុំឃាំង ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ឲ្យមើលឃើញ ព្រះអម្ចាស់លើកអ្នកដែលអស់សង្ឃឹម ឲ្យងើបឡើងវិញ ព្រះអម្ចាស់ស្រឡាញ់មនុស្សសុចរិត ព្រះអម្ចាស់ការពារជនបរទេស ព្រះអង្គជួយគាំទ្រក្មេងកំព្រា និងស្ត្រីមេម៉ាយ តែព្រះអង្គធ្វើឲ្យគម្រោងការរបស់មនុស្ស អាក្រក់ត្រូវរលាយសូន្យ។ ព្រះអម្ចាស់នឹងគ្រងរាជ្យអស់កល្បជានិច្ច! ក្រុងស៊ីយ៉ូនអើយ ព្រះរបស់អ្នក នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ! ហាលេលូយ៉ា!។
អាន ទំនុកតម្កើង 146
ស្ដាប់នូវ ទំនុកតម្កើង 146
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកតម្កើង 146:5-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ