ទំនុកតម្កើង 139:7-12

ទំនុកតម្កើង 139:7-12 គខប

តើ​ទូលបង្គំ​អាច​ទៅ​ណា​ឆ្ងាយ​ពី​ព្រះអង្គ​បាន? តើ​ទូលបង្គំ​គេច​ចេញ​ឲ្យ​ឆ្ងាយ ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ​ដូច​ម្ដេច​បាន? បើ​ទូលបង្គំ​ឡើង​ទៅ​លើ​មេឃ ព្រះអង្គ​គង់​នៅ​ទី​នោះ បើ​ទូលបង្គំ​ទៅ​នៅ​ស្ថាន​មនុស្ស​ស្លាប់ ក៏​ព្រះអង្គ​នៅ​ទី​នោះ​ដែរ។ ទោះ​បី​ទូលបង្គំ​ពាក់​ស្លាប​ហោះ ទៅ​កន្លែង​ព្រះ‌អាទិត្យ​រះ ឬ​ទោះ​បី​ទូលបង្គំ​ទៅ​រស់​នៅ​ខាង​នាយ​សមុទ្រ​ក្ដី ក៏​ព្រះអង្គ​គង់​នៅ​ទី​នោះ ដើម្បី​ដឹក​នាំ​ទូលបង្គំ ហើយ​ជួយ​ទូលបង្គំ ដោយ​ព្រះ‌បារមី​របស់​ព្រះអង្គ។ ប្រសិន​បើ​ទូលបង្គំ​ពោល​ថា: «សូម​ឲ្យ​ភាព​ងងឹត​គ្រប​ពី​លើ​ខ្ញុំ ហើយ​សូម​ឲ្យ​ពន្លឺ​ថ្ងៃ​ដែល​នៅ​ជុំ‌វិញ​ខ្ញុំ ប្រែ​ទៅ​ជា​យប់​ងងឹត!»។ ក៏​ប៉ុន្តែ ចំពោះ​ព្រះអង្គ​ទោះ​បី​ងងឹត​យ៉ាង​ណា​ក្ដី ក៏​នៅ​តែ​ភ្លឺ​ដដែល គឺ​យប់​ភ្លឺ​ដូច​ថ្ងៃ ហើយ​ភាព​ងងឹត​ដូច​ពន្លឺ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 139:7-12

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ