ទំនុកតម្កើង 139:16-24

ទំនុកតម្កើង 139:16-24 គខប

កាល​ទូលបង្គំ​មិន​ទាន់​មាន​រូប​រាង​កាយ​នៅ​ឡើយ ព្រះអង្គ​ទត​ឃើញ​ទូលបង្គំ​រួច​ស្រេច​ទៅ​ហើយ ព្រះអង្គ​ក៏​បាន​កំណត់​ចំនួន​ថ្ងៃ​នៃ​អាយុ​ជីវិត របស់​ទូលបង្គំ​ទុក​ក្នុង​បញ្ជី​របស់​ព្រះអង្គ មុន​នឹង​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។ ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះ‌តម្រិះ​របស់​ព្រះអង្គ​ជ្រៅ​ជ្រះ​ណាស់ ហើយ​មាន​ច្រើន​ឥត​គណនា​ទៀត​ផង ប្រសិន​បើ​ទូលបង្គំ​រាប់ ក៏​រាប់​មិន​អស់​ដែរ ព្រោះ​មាន​ចំនួន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត ហើយ​ទោះ​បី​ទូលបង្គំ​អាច​រាប់​ជិត​អស់​ក្ដី ក៏​ទូលបង្គំ​នៅ​តែ​ពុំ​ទាន់​យល់​ពី​ព្រះអង្គ​ដដែល។ ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​គួរ​តែ​ប្រហារ​មនុស្ស​ពាល ហើយ​បណ្តេញ​ពួក​ឃាតក​ចេញ ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ។ បច្ចា‌មិត្ត​របស់​ព្រះអង្គ​នាំ​គ្នា​យក​ព្រះ‌នាម​ព្រះអង្គ ទៅ​ប្រើ​សម្រាប់​បោក​បញ្ឆោត ហើយ​គេ​និយាយ​ពី​ព្រះអង្គ​ដោយ​ឥត​បាន​ការ។ ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​ស្អប់​អស់​អ្នក​ដែល​ស្អប់​ព្រះអង្គ ទូលបង្គំ​ស្អប់​ខ្ពើម​អស់​អ្នក​ដែល​ឃុប‌ឃិត​ប្រឆាំង នឹង​ព្រះអង្គ។ ទូលបង្គំ​ស្អប់​អ្នក​ទាំង​នោះ​យ៉ាង​ខ្លាំង​បំផុត ទូលបង្គំ​ចាត់​ទុក​ពួក​គេ​ជា​ខ្មាំង​សត្រូវ របស់​ទូលបង្គំ​ផ្ទាល់។ ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ពិនិត្យ​មើល​ទូលបង្គំ ដើម្បី​ឲ្យ​ស្គាល់​ចិត្ត​ទូលបង្គំ សូម​ល្បង‌ល​មើល​ទូលបង្គំ ដើម្បី​ឲ្យ​ជ្រាប​អ្វីៗ​ដែល​ទូលបង្គំ​គិត! សូម​ទត​មើល​ទូលបង្គំ​ផង ប្រសិន​បើ​ឃើញ​ទូលបង្គំ​ដើរ​ខុស​ផ្លូវ នោះ​សូម​ដឹក​នាំ​ទូលបង្គំ​ឲ្យ​ដើរ​ក្នុង​មាគ៌ា ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ផង។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 139:16-24

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ