ទំនុកតម្កើង 137

137
យើង​ស្រណោះ​ក្រុង​ស៊ីយ៉ូន
1យើង​អង្គុយ​នៅ​មាត់​ទន្លេ ស្រុក​បាប៊ី‌ឡូន
ហើយ​យើង​នាំ​គ្នា​យំ​ស្រណោះ​ក្រុង​ស៊ីយ៉ូន។
2យើង​ព្យួរ​ពិណ​របស់​យើង​នឹង​ដើម​ឈើ
នៅ​ជិត​មាត់​ទន្លេ។
3ពេល​នោះ ពួក​អ្នក​ដែល​ចាប់​យើង​មក​ជា​ឈ្លើយ
សឹក​បាន​សុំ​ឲ្យ​យើង​ច្រៀង
ពួក​អ្នក​ធ្វើ​ទោស​យើង បាន​សុំ​ឲ្យ​យើង
ច្រៀង​បទ​សប្បាយ គេ​ពោល​ថា:
«ចូរ​នាំ​គ្នា​ច្រៀង​បទ​ខ្លះ​ពី​ក្រុង​ស៊ីយ៉ូន
ឲ្យ​យើង​ស្ដាប់​ផង!»។
4តើ​ឲ្យ​យើង​យក​បទ​តម្កើង​ព្រះ‌អម្ចាស់
មក​ច្រៀង​នៅ​លើ​ទឹក​ដី​បរទេស​ដូច​ម្ដេច​កើត?
5ឱ​ក្រុង​យេរូ‌សាឡឹម​អើយ
បើ​ខ្ញុំ​ភ្លេច​អ្នក សូម​ឲ្យ​ដៃ​ស្ដាំ​របស់​ខ្ញុំ​ស្ពឹក​ចុះ!
6ប្រសិន​បើ​ខ្ញុំ​មិន​នឹក​ដល់​អ្នក​ទេ
ហើយ​ប្រសិន​បើ​ខ្ញុំ​មិន​ចាត់​ទុក​អ្នក​ជា​អំណរ
ដ៏​ខ្លាំង​ក្លា​បំផុត​របស់​ខ្ញុំ​ទេ​នោះ
សូម​ឲ្យ​អណ្ដាត​ខ្ញុំ​រឹង​ទៅ​ចុះ!
7ឱ​ព្រះ‌អម្ចាស់​អើយ
សូម​កុំ​ភ្លេច​នូវ​អំពើ​ដែល​ជន‌ជាតិ​អេដុម
បាន​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ
នៅ​ថ្ងៃ​ដែល​ក្រុង​យេរូ‌សាឡឹម​រលំ​នោះ​ឡើយ
គឺ​ពួក​គេ​ពោល​ថា: «ចូរ​កម្ទេច​ក្រុង​នេះ​ទៅ!
ចូរ​កម្ទេច​ក្រុង​នេះ​រហូត​ដល់​គ្រឹះ!»។
8 រីឯ​ក្រុង​បាប៊ី‌ឡូន​វិញ
បន្តិច​ទៀត​ឯង​ក៏​នឹង​ត្រូវ​គេ​បំផ្លាញ​ខ្ទេច‌ខ្ទី​ដែរ!
អ្នក​ណា​ធ្វើ​បាប​ឯង
តប​ស្នង​នឹង​អំពើ​ដែល​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​យើង
អ្នក​នោះ​មាន​សុភមង្គល​ហើយ!
9អ្នក​ណា​ចាប់​កូន​តូចៗ​របស់​ឯង​បោក​នឹង​ថ្ម
អ្នក​នោះ​មាន​សុភមង្គល​ហើយ!

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 137: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ